Pages
Home
Kids Book
Child Book
Boy Book
រឿងគង់ហ៊ាន ឆាកទី១៤
គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ
ស្រែកបង្គាប់ឱ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ
ឯអ្នកមើលទាំងប៉ុន្មានគិតស្មានថា
គង់ហ៊ានចាប់ក្រពើនោះបោះមកឱ្យជាប់នឹងមែកឈើ
ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។...
រឿងគង់ហ៊ាន ឆាកទី១៣
គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ
។
អស់មនុស្សម្នាមហាជនឮថា
គង់ហ៊ានទៅចាប់ក្រពើ
ក៏បបួលគ្នាទៅមើលពាសពេញ។...
រឿងគង់ហ៊ាន ឆាកទី១២
គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា
”
គេហ៏អើយ
!
ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេ
ដ្បិតក្រពើសាហាវណាស់ម្តងនេះ
យើងឃើញថាមិនរួចខ្លួនទេ
មុខជាក្រពើខាំស្លាប់មិនខាន។...
រឿងគង់ហ៊ាន ឆាកទី១១
លុះក្រោយមកទៀត
មានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា។
អ្នកឈ្មួញដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នា
មិនមានអ្នកណាហ៊ានចុះងូតទឹក
ឬដើរទូកសោះ។ ...
រឿងគង់ហ៊ាន ឆាកទី១០
ឯគង់ហ៊ានបានឈ្នះទ័ព
ក៏ត្រឡប់ចូលមកនគរវិញដើម្បីចូលទៅក្រាបបង្គំស្តេច។
ស្តេចទ្រង់ជ្រាបថា
គង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ
ទ្រង់ត្រេកអរណាស់
ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ
ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្តាការជាច្រើន។...
រឿងគង់ហ៊ាន ឆាកទី៩
គង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាងឱ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។
អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៏ដាក់ក្បាលដំរីស្អុយពាសពេញ
ដូច្នោះគេសួរថា
លោកមេទ័ពថ្មីម្តេចក៏លេចលាមកដូច្នេះ
? ”
។
...
រឿងគង់ហ៊ាន ឆាកទី៨
លុះរៀបរួចហើយ
ដល់វេលាល្អ
គង់ហ៊ានក៏ចូលទៅក្រាបបង្គំលាស្តេចទៅច្បាំង
និងយកទាំងប្រពន្ធទៅផង។
...
រឿងគង់ហ៊ាន ឆាកទី៧
ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា
“
ម្តេចបានជាអ្នកដេកអត់បាយដូច្នេះ
តើមានហេតុភេទប្រការដូចម្តេច
? ”
។
គង់ហ៊ានប្រាប់ថា
“
ដ្បិតស្តេចទ្រង់ប្រើឱ្យទៅច្បាំងសឹក
ឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងថាគិតដូចម្តេចទេ
”
។ ...
រឿងគង់ហ៊ាន ឆាកទី៦
លុះដល់យូរបន្តិចទៅ
ជួនជាមានសឹកគេលើកមកច្បាំងយកនគរ
ស្តេចក៏ប្រើគង់ហ៊ានឱ្យទៅច្បាំង។
គង់ហ៊ានឮស្តេចទ្រង់ប្រើឱ្យទៅជួយច្បាំងសឹកសង្គ្រាមដូច្នោះ
ភ័យណាស់ពុំដឹងធ្វើម្តេចនឹងប្រកែកបាន
ដ្បិតស្តេចទ្រង់ប្រើហើយ
ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ...
រឿងគង់ហ៊ាន ឆាកទី៥
ឯអស់អ្នកស្រុក
កោតខ្លាចអ្នកគង់គ្រប់ៗគ្នាហើយឱ្យឈ្មោះគាត់ថា
“
គង់ហ៊ាន
”
។
តាំងពីថ្ងៃនោះមក
រឿងគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់
ល្បីសុះសាយរហូតជ្រាបទៅដល់ស្តេច។ ...
រឿងគង់ហ៊ាន ឆាកទី៣
អ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ
គាត់ក៏ធ្វើជាស្ទុះម្នីម្នាចេញពីក្រោយដើមឈើ
រួចយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត។
ប្រពន្ធទាំងពីរ
បន្ទោសប្តីថា
“
ខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀត
ប្រុសអីកំសាកញីដូច្នេះ
”
។...
រឿងគង់ហ៊ាន ឆាកទី២
តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ
អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំ
មួយជិតស្រុកគេ
ព្រៃនោះតែងមានខ្លាចេញខាំមនុស្ស
ក្របី
និងគោ
ស៊ីជារឿយៗ។
លុះដល់អ្នកគង់ទៅដល់កន្លែងនោះ
ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់
ពីចម្ងាយមក។...
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)