
អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗហើយ គេសួរថា “អ្នកឯង
ធ្វើដូចម្តេចបានជាចាប់បានខ្លានេះ ខ្លានេះសាហាវណាស់” ហើយប្រពន្ធ អ្នកគង់ក៏និយាយប្រាប់
អ្នកស្រុកថា “អ្នកគង់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ ស្រីៗ ព្រួតគ្នាវាយ
ខ្លាទាល់តែស្លាប់ ”។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់ គេដូច្នោះ គាត់ក៏បញ្ចោររំលោភប្រពន្ធថា
“មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់ នោះទេ មានតែប្រុស ទើបខ្លាំងពូកែហ៊ានវាយ
ខ្លាស្លាប់បាន ” ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា “កាលដែលខ្លាវាស្ទុះមកខាំ ខ្ញុំបានប្រើស្នៀត
គុណពិសេសរបស់ខ្ញុំ ដូច្នេះបានជាវាយវា បាន” ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឱ្យ
អ្នកស្រុកមើល។