គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឱ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ ឯអ្នកមើលទាំងប៉ុន្មានគិតស្មានថា គង់ហ៊ានចាប់ក្រពើនោះបោះមកឱ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។...
គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នាមហាជនឮថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។...
គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា” គេហ៏អើយ! ឥឡូវនេះទ្រង់ឱ្យយើងទៅចាប់ក្រពើក្នុងទន្លេ ដ្បិតក្រពើសាហាវណាស់ម្តងនេះ យើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន។...
លុះក្រោយមកទៀត មានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា។ អ្នកឈ្មួញដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹក ឬដើរទូកសោះ។ ...
ឯគង់ហ៊ានបានឈ្នះទ័ព ក៏ត្រឡប់ចូលមកនគរវិញដើម្បីចូលទៅក្រាបបង្គំស្តេច។ ស្តេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យនិងគ្រឿងបណ្តាការជាច្រើន។...